ស្មាតហ្វូនស៊េរីថ្មី Huawei Mate10 Pro កំពុងអង្រួនបេះដូង តារាចម្រៀងវ័យក្មេងពីរដួង ងួន ចាន់ដេវីតនិង កញ្ញាទេពបូព្រឹក្ស

0
128

សិល្ប៖ ថ្មីៗនេះ តារាចម្រៀងវ័យក្មេង ប្រុសស្រី ល្បីឈ្មោះពីរដួង របស់ផលិតកម្ម រស្មីហង្សមាស លោក ងួន ចាន់ដេវីត និង កញ្ញា ទេព បូព្រឹក្ស ងាកមកចាប់អារម្មណ៍ស្មាតហ្វូនស៊េរីថ្មី Huawei Mate 10 Pro របស់ក្រុមហ៊ុនហួវៃ។
នៅលើគេហទំព័រ គណនេយ្យហ្វេសបុក របស់ បុរសសង្ហារ ងួន ចាន់ដេវីត ម្ចាសបទល្បីខ្លាំង “ញីកែងជើង” មានស៊ែរ Post របស់គេហទំព័រហ្វេសបុក Huawei Mobile ដោយបានសរសេរថា “ទេព បូព្រឹក្ស ស្រឡាញ់ណាស់ អោយជាកាដូមក (Boprek Tep love haaa gift please)”

ខណៈដែល កញ្ញា សាច់សខ្ចី ស់ស្អាត សម្លេងពិរោះ និងកំពុងឡើងកូដខ្លាំងក្នុងឆ្នាំ ២០១៨ ទេពបូព្រឹក្សបាន ព្រីនស្គ្រីន Status ស៊ែរបស់ ងួន ចាន់ដេវីត រួចបង្ហោះ លើ គណនេយ្យហ្វេសបុក របស់ខ្លួនជាសាធារណៈ ដោយភ្ជាប់ជាមួយនឹងខ្លឹមសារថា
“អូខេ បានចាសតែដល់ថ្ងៃ ១៤ កម្ភៈខ្ញុំសុំ Huawei 1 វិញដែរ ពណ៌អីក៏បាន ហេហេហេ”

Comments

comments