Huawei បញ្ចោញការប្រកួតថតរូបឈ្នះទៅសឹង្ហបូរីអបអរជោគជ័យក្រោយចេញលក់ Huawei Nova2i 

0
41

ក្រោយទទួលបានជោគជ័យ និងទទួលស្គាល់អំពីគុណភាពនៃការថតរូប Huawei P9/P9 Plus, Huawei Mate 9/Mate 9 Pro, Huawei P10/P10Plus ដែលបានសហការណ៍បច្ចេកវិទ្យា Leica និងថ្មីៗនេះ Huawei Nova 2i និងការ ប្រកួតថតរូប 3 រដូវកាលកន្លងមកដោយជោគជ័យ មានការចូលរួមពីបេក្ខជនដ៍ច្រើនលើសលុបក្នុងឆ្នាំ 2016 និង 2017 កន្លងមក ក្រុមហ៊ុន HUAWEI បានបញ្ចោញនូវការប្រកួតរដូវកាលទី 4 (HUAWEI PhotoContest4) ដែលជាប្រកតួ ថតរូបដ៍ស្មាតហ្វូនដ៍ធំប្រចាំឆ្នាំ អនុញ្ញាតអោយអតិថិជន បេក្ខជនបញ្ចោញថ្វីដៃ រាប់អាន មិត្តភក្តិអ្នកចូលចិត្តនិងស្រលាញ់ការថតរូប និងលើកកំពស់ វិស័យថតរូបអោយកាន់តែ ផុសផុល ដែលជ័យលាភីអាចឈ្នះរង្វាន់ធំសម្រាប់ជ័យលាភី 4 នាក់ ក្នុងរយៈពេលការប្រកួត 4 ខែ ឈ្នះរង្វាន់ប្រចាំសប្តាហ៍ 4 ដង ក្នុង 1 ខែ (រង្វាន់អនុស្សាវរីយ៍ដ៍ច្រើន សន្ធឹកសន្ធាប់) ដោយចូលរួមដោយផ្ញើនិងផុសរូប 4 យ៉ាងតិច ក្នុងចំណោម 11 សប្តាហ៍នៃរយៈពេលនៃការចុះឈ្មោះ ។

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា “កម្មវិធីថតរូប HuaweiPhotoContest4 មានរយៈពេល 18 សប្តាហ៍ ធ្វើឡើងជាពិសេសសម្រាប់អតិថិជន និងអ្នកគាំទ្រ ដែលតែងតែជឿជាក់ទៅលើស្មាតហ្វូន Huawei គ្រប់ម៉ូដែល ។ ក្រុមហ៊ុនតែងតែបង្កើតកម្មវិធី ប្លែកៗ ដើម្បីផ្តល់ការសប្បាយនិងរង្វាន់ពិតៗជូនដល់អ្នកប្រើប្រាស់ជានិច្ចនិងអាចចូលរួមប្រកួតគ្រប់ម៉ាក ស្មាតហ្វូន។ ក្រុមហ៊ុនក៍បានរៀបចំបើកវគ្គបង្រៀនថតរូបដោយស្មាតហ្វូន នៅតាមបណ្តារខេត្តធំៗ ដូចជា កំពង់សោម សៀមរាប បាត់ដំបង ក៍ដូចជាភ្នំពេញផងដែរ ដើម្បីបណ្តុះបណ្តាលអតិថិជន ដែលចូលចិត្ត និងស្រលាញ់ការថតរូប តាមរយៈទ្រឹស្តី ការចុះអនុវត្តថតផ្ទាល់ ការប្រកួតខ្នាតតូច ផងដែរ ។ ”
គួរបញ្ផាក់ផងដែរថា ការប្រកួតនេះអាចចូលរួមបានគ្រប់ម៉ាកស្មាតហ្វូនទាំងអស់ បេក្ខជនដែលចង់ចូលរួមប្រកួតរូបថត ពិនិត្យព័ត៌មានលម្អិត សូមចូលមើល Link ខាងក្រោមៈ
https://photocontest4.wixsite.com/photocontest4/terms-conditions

ការប្រកួតថតរូបដោយស្មាតហ្វូនដ៍ធំប្រចាំឆ្នាំរបស់ HUAWEI នេះ មាន 4 ដំណាក់កាល ៖
• វគ្គទី 1 វគ្គចុះឈ្មោះ ដើម្បីចុះឈ្មោះ ជាការងាយស្រួលដោយគ្រាន់តែ Comment ឈ្មោះនិងរូបភាព របស់លោកអ្នកដែលបានថតក្នុង Huawei Mobile (KH) និងចុះឈ្មោះប្រកួតថតរូប ដោយគ្រាន់តែថតរូបថ្មី និងផុសក្នុងបណ្តាញសង្គម ផ្ទាល់ខ្លួនជា Public និងក្នុង Group ផ្លូវការ: Cambodia Photography (HUAWEI Nova2i) ដោយសរសេរថា #HUAWEIPhotoContest4 #4Cameras #HUAWEInova2i។ បេក្ខជនដែលចាប់អារម្មណ៍គ្រាន់តែចូលទៅ Link ខាងក្រោមនេះដើម្បីចុះឈ្មោះនិងផ្ញើរូបថតជាផ្លូវការ https://photocontest4.wixsite.com/photo contest4 /spring-summer-collection ដែលអាចឈ្នះរង្វាន់ 4 រង្វាន់ ជ័យលាភី 4 នាក់់ (Big Tripod, Nova2i Gift Box, Apexel Len, ស៊ីមស្មាតលេខល្អ និងកញ្ចប់ធំម៉្មង 12 សប្តាហ៍ឥតគិត ថ្លៃ Bluetooth Speaker) រៀងរាល់សប្តាហ៍ ។
• វគ្គទី 2 វគ្គតារា HUAWEI
• វគ្គទី 3 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បេក្ខជន នឹងត្រូវតម្រូវអោយមកចូលរួម ស្តាប់ការពន្យល់ផ្ទាល់ ទីតាំងថតផ្ទាល់ ថតភ្លាមៗ ប្រធានបទភ្លាមៗ ប្រកាសរូបថតដែលនឹងឈ្នះភ្លាមៗ នៅខេត្ត រឺក្រុង ដែលក្រុមហ៊ុនបានកំណត់ ។
• វគ្គទី 4 វគ្គផ្តាច់ព្រ័ត្រ បេក្ខជននឹងឈ្នះរង្វាន់ធំដំណើរកំសាន្តថតរូបនៅសង្ហឹបូរី (2 រង្វាន់), HUAWEI Nova2i (2 រង្វាន់) និងរង្វាន់អនុស្សាវរីយ៍ដ៍ច្រើនសន្ធឹកសន្ធាប់ទៀត។
រាល់រូបថត និងជ័យលាភីទាំងអស់ ត្រូវឆ្លងកាត់ការវាយតំលៃដោយមានគណៈកម្មការបីរូប ដែលអោយ 90% នៅលើគុណភាពរូប និង 10% នៅលើប្រជាប្រិយភាព ។


កម្មវិធីប្រកួតថតរូបដ៍ធំប្រចាំឆ្នាំ HuaweiPhotoContest4 នេះ ស្មាតហ្វូន Huawei បានសហការជាមួយក្រុមហ៊ុននិងដៃគូសារព័ត៌មាន ដូចជា Sabay, Khmerload, Khmer Note, Electronic World, Apexel និង SMART ។

តោះទស្សនារូបភាព Top 3 កាលពីរដូវកាលទី 3

Comments

comments