ជីវប្រវត្តិបិតាស្ថាបត្យករកម្ពុជា វណ្ណ ម៉ូលីវណ្ណ

វណ្ណ ម៉ូលីវណ្ណ Vann Molyvann (កើតថ្ងៃទី 23 វិច្ឆិកា ឆ្នាំ ១៩២៦- ស្លាប់នៅថ្ងៃទី 28 កញ្ញា ឆ្នាំ ២០១៧) គាត់ត្រូវគេអោយងារជា បិតាស្ថាបត្យករកម្ពុជា។ កើតនៅរាមខេត្តកំពតនៅឆ្នាំ 1926  លោក វណ្ណម៉ូលីវណ្ណ បានទទួលអាហារូបករណ៍ទៅបន្តការសិក្សានៅប៉ារីស ប្រទេសបារាំងក្នុងឆ្នាំ 1946 ។  បន្ទាប់ពីរៀនច្បាប់បានមួយឆ្នាំ...

ភ្លៀងមួយមេដ៏ធំនៅភ្នំពេញ បន្សល់នូវរូបភាពដ៏ចាប់អារម្មណ៌លើ Facebook

ចាប់ពីម៉ោង ១០:០០ ព្រឹក ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៧ នេះ មានភ្លៀងមួយមេដ៏ធំនៅភ្នំពេញ បណ្តាសង្កាត់ ខណ្ឌ មួយចំនួនក្នុងរាជធានីភ្នំពេញបានទទួលបរិមាណទឹកភ្លៀងប្រមាណ ៩០ មីល្លីម៉ែត្រ ។ ភ្លៀងមួយមេដ៏ធំនេះ​បានធ្វើអោយ ផ្លូវមួយចំនួនធំនៅរាជធានីភ្នំពេញ លេចលងដោយជំនន់ទឹកភ្លៀង។ សូមទស្សនារូបភាពនានានៅថ្ងៃនេះ៖ ...

ជយោ! សម្តេច​ហ៊ុនសែន បាន​បញ្ជារ​អោយ​អភិបាល​ខេត្តកំពត​ទៅដកហូត​ចេញនូវផ្លាកសញ្ញា​អត់ច្បាប់​ចេញអោយ​បានមុន​ម៉ោង ១១ ថ្ងៃនេះ

ក្រោយពីមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាលើបណ្តាញសង្គមជុំវិញការផ្តល់ឈ្មោះ «រមណីយដ្ឋានឋានសួគ៌បូកគោ» ទៅជា «រមណីយដ្ឋានសុខាឋានសួគ៌» ពេលនេះសម្តេចអគៈមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារមួយបញ្ជារអោយអភិបាលខេត្តកំពតទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញអោយបានមុនម៉ោង ១១ ថ្ងៃនេះ។ សូមអានសារទាំងមូល៖ សូមអរគុណបងប្អូនជនរួមជាតិ ដែលបានអោយខ្ញុំដឹងពីការដូរឈ្មោះរមណីយដ្ឋានភ្នំបូកគោទៅជាឈ្មោះផ្សេង ដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹង និងមិនបានអនុញ្ញាត។ ខ្ញុំបានបញ្ជារអោយអភិបាលខេត្តកំពតទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញអោយបានមុនម៉ោង ១១ ថ្ងៃនេះ។ តំបន់ប្រវត្តិសាស្ត្រ ត្រូវតែរក្សាឈ្មោះដើមជាដាច់ខាត៕ ការប្តូរឈ្មោះនេះពុំមានពលរដ្ឋខ្មែរណាម្នាក់ពេញចិត្តនោះឡើង។ បន្ទាប់ពីសម្រេចបានបង្ហោះនូវសារ ក៏មានមតិគាំទ្រសម្តេចយ៉ាងច្រើន ភាគច្រើនជាមតិអរគុណនូវចំណាត់ការមួយនេះ។

ឱកាសការងារជាជាងសំណង់អោយ លោកឧកញ៉ាហុងពីវ ប្រាក់ខែចាប់ពី 250$ ឡើងទៅ

ពីមុន លោកឧកញ៉ាហុងពីវត្រូវការជាងសំណង់ ១៣០០នាក់ ឥឡូវត្រូវការជាងសំណង់ ១២០០ នាក់បន្ថែមទៀត ដូចជា ជាងរៀបឥដ្ឋ ការ៉ូ ផ្នែកពុម្ព ជាងជ្រី លាបថ្នាំ និងជាងពិដាន។ ប្រាក់ខែចាប់ពី 250$ ឡើងទៅ មិនតែប៉ុណ្ណោះថែមទាំងមានអាហារ បីពេល កន្លែងស្នាក់នៅ និងបោកគក់សំលៀកបំពាក់ជូនទៀត។ សូមប្រញាប់មកចុះឈ្មោះជាបន្ទាន់នៅ បុរីពិភពថ្មី ឈូកវ៉ា I ដែលមានទីតាំងនៅជិត សាលាសង្កាត់គោករកា...

រយៈពេល ១០ ឆ្នាំរបស់ iPhone

គិតមកដល់ឆ្នាំ ២០១៧ ថ្ងៃនេះ គឺខួបគំរប់ ១០ឆ្នាំ របស់ iPhone ហើយ។ ថ្ងៃនេះ 12 ខែកញ្ញា ឆ្នាំ ២០១៧ គឺជាថ្ងៃដែល ក្រុមហ៊ុន Apple ប្រកាសទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ខ្លួន។ បើតាមពាក្យចចាមអារ៉ាមកន្លងមក Apple និងបង្ហាញជូននូវ iPhone 7s...

ព្រះសង្ឃមួយអង្គ សំណូមពរដល់បងប្អូនស្រ្តីៗ សូម…

ព្រះសង្ឃមួយអង្គ បានសំណូមពរដល់ប្អូនៗ ក៏ដូចជាបងៗ ស្រ្តីៗទាំងអស់ ដែលយកចង្ហាន់ទៅវត្តអារាមទាំងអស់ សូមចូលរួមចំណែករក្សាប្រពៃណីរបស់ខ្មែរយើង សូមស្លៀកពាក់អោយបានសមរម្យ ចៀសវាងការស្លៀកពាក់ Sexy លេចលើ លេចក្រោម សូមស្លៀកពាក់អោយបានសមរម្យសាកសមជាស្ត្រីខ្មែរ។ សូមស្តាប់សង្ឃដីការបស់ព្រះតេជគុណ៖ អ្វីដែលព្រះតេជគុណលើកឡើងខាងលើគឺពិតជាត្រឹមត្រូវណាស់ សូមជួយ Share បន្តដើម្បីជួយថែរក្សាវប្បធម៌ប្រពៃណីរបស់យើង។ ប្រភព៖ Neak Report

សាលា​រាជធានី​ភ្នំពេញ ធ្វើតាម​សំណូមពរ​ប្រជាជន​ ឯកភាព​ពន្យាការ​ចាប់ផ្តើមការដ្ឋានស្ពាន​ជ្រោយចង្វាទី១..

បន្ទាប់ពីទទួលបានសំណូមពរពីបងប្អូន សាលារាជធានីបានពិភាក្សា និងស្នើសុំក្រសួង ក៏ដូចជាភាគីជប៉ុន ហើយម្ចាស់គម្រោងបានឯកភាពពន្យាការចាប់ផ្តើមការដ្ឋានរហូតដល់ដើមខែតុលា ២០១៧វិញ។ កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៥ Facebook រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះសេចក្តីជូនដំណឹង អំពីការផ្អាកដំណើរការស្ពាន​ជ្រោយចង្វាទី១ ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា នេះទៅ។ ស្របពេលពិធីបុណ្យភ្ជុំបិណ្ឌ បានចូលមកដល់ នឹងប្រារព្ធនៅ 19-21 ទើបមានមតិសំណូមពរជាច្រើនពីប្រជាជន៖ "តាមគំនិតខ្ញុំគួរតែចាំបុណ្យភ្ជុំចប់ចាំបិទ ចររាចរណ៍ច្រើនហើយបិទស្ពានទៀតច្បាស់ជាស្ទះពេញផ្លូវហើយ។ ម្យ៉ាងទៀតខុសគ្នាតែ1សប្តាហ៍សោះនឹង" "កំពុងតែដល់រដូវកាន់បិណ្ឌ...

ស្ពានជ្រោយចង្វារចាស់ នឹងផ្អាកដំណើរការចាប់ពីថ្ងៃទី១៥ ខែកញ្ញា នេះតទៅ

មុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការធ្វើចរាចរណ៌ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ចាប់ពីថ្ងៃទី 15 ខែកញ្ញា ឆ្នាំ​២០១៧ រហូតដល់ការដ្ឋានត្រូវបានបញ្ចប់។ សូមអានសេចក្តីជូនដំណឹងលំអិត៖ ទោះជាយ៉ាងណាក៏លោកអ្នកអាចធ្វើដំណើរតាមស្ពានជ្រោយចង្វាទី ២ ដោយសមត្ថកិច្ចនគរបាលចរាចរណ៌ នឹងចូលរួមសំរួលចរាចរណ៌។ ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

ដឹងមូលហេតុដែលនាំអោយជនសង្ស័យម្នាក់នេះ សំលាប់កូនខ្លួនឯងហើយ (មានវីដេអូ)

តាមរយៈចម្លើយឆ្លើយសារភាពរបស់ជនសង្ស័យឈ្មោះ អង សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ដែលបានរឹតកសម្លាប់កូនខ្លួនឯង រួចបន្តសកម្មភាពទៅសំលាប់ឳពុកក្មេកនៅខេត្ត ស្វាយរៀង នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៧ នោះ បានសារភាពថា មូលហេតុដែលនាំអោយខ្លួនបែកគំនិតធ្វើបែបនេះ គឺដោយសារម្តាយឳពុកទាំងសងខាង មិនព្រមទទួលមើលកូនរបស់ខ្លួន ខណៈខ្លួនមិនមានលទ្ធភាពមើលថែ ព្រោះខ្លួនត្រូវធ្វើការដែរ។ ដោយមិនដឹងធ្វើយ៉ាងម៉េច ក៏សំរេចចិត្តសំលាប់កូនខ្លួនឯងតែម្តង ហើយនៅមិនសុខចិត្ត ដោយខឹងឳពុកក្មេកបំបែកបំបាក់ប្រពន្ធខ្លួនក៏បន្តទៅសំលាប់ទៀត ពិតជាឈាមស្រែកស្បែកហោះមែន...

ខួរក្បាល​យើង​មិនមែន​ជាធុងសំរាម​ទេ ខួរក្បាល​យើង​គឺជា…

ខួរក្បាល​យើងមិនមែន​ជាធុងសំរាមទេ ខួរក្បាលយើង​គឺជាកន្លែង​ដ៏ល្អសម្រាប់​យើងបំផុត នេះគឺជា​សំដីរបស់និស្សិតដ៏កំសត់​ម្នាក់ឈ្មោះ ហៀវ សិលា ។ ទំរាំបានមកដល់ថ្ងៃ គាត់ឆ្លងកាត់ទុក្ខវលំបាកជាច្រើន គាត់ត្រូវបានគេយកទៅថៃ ដើម្បីសុំទានគេ គាត់ព្យាយាមស្វែងរកផ្លូវដើម្បីដើរចេញពីការសុំទាន រហូតបានមកដល់ស្រុកកំណើតវិញ។ សូមទស្សនាពីដំណើរជីវិតរបស់គាត់៖ ការតស៊ូរបស់គាត់គឺជាគំរូដល់សម្រាប់យុវជនទាំងអស់គ្នា អោយយកគំរូតាម ដូចនេះសូមជួយ Share វីដេអូរបស់គាត់ទាំងអស់គ្នា។ ប្រភពៈ ថ្នាក់បណ្តុះគុណធម៌ - PUC

អត្ថបទចុងក្រោយ

ស្មាតហ្វូនស៊េរីថ្មី Huawei Mate10 Pro កំពុងអង្រួនបេះដូង តារាចម្រៀងវ័យក្មេងពីរដួង ងួន ចាន់ដេវីតនិង កញ្ញាទេពបូព្រឹក្ស

សិល្ប៖ ថ្មីៗនេះ តារាចម្រៀងវ័យក្មេង ប្រុសស្រី ល្បីឈ្មោះពីរដួង របស់ផលិតកម្ម រស្មីហង្សមាស លោក ងួន ចាន់ដេវីត និង កញ្ញា ទេព បូព្រឹក្ស ងាកមកចាប់អារម្មណ៍ស្មាតហ្វូនស៊េរីថ្មី Huawei Mate 10 Pro របស់ក្រុមហ៊ុនហួវៃ។ នៅលើគេហទំព័រ គណនេយ្យហ្វេសបុក...

Huawei ផ្តល់កាដូ ហុងស៊ុយសន្ធឹកសន្ធាប់ ដល់អតិថិជន ក្នុងឱកាសបុណ្យចូលឆ្នាំចិន

ភ្នំពេញ៖ ក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោក Huawei ត្រៀមកាដូហេងហេង យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់អតិថិជន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន។ ការផ្តល់ជូនពិសេសនេះ ធ្វើឡើងនៅតាមបណ្តាហាងលក់ទូរសព្ទនានា ដែលមានបុគ្គលិកលក់ រឺ ស្លាកសញ្ញា Huawei ដែលមានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ឫកាដូអស់ពីស្តុក ដើម្បីផ្តល់លាភសំណាងដល់អតិថិជនដែលជាវស្មាតហ្វូនហួវៃ ក្នុងឱកាសបុណ្យចូលឆ្នាំចិន។ លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ របស់ស្មាតហ្វូន...

ថ្ងៃដំបូង ឆ្នាំថ្មី ឆ្នាំ 2018 Huawei វាយលុកទីផ្សារមិនបង្អង់ដៃ កក្រើកអ៊ីអន

គ្រាន់តែបើកឆាកថ្ងៃដំបូងឆ្នាំថ្មី ឆ្នាំ 2018 ថ្ងៃទី 01 មករា Huawei ដែលគឺជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក ដែលកំពុងឡើងកូដនិងទទួលបានការពេញនិយមនៅទូទាំងពិភពលោក បានរៀបចំសម្ពោធផ្លូវការ Huawei Mate 10 Pro ដើម្បីវយាលុកទីផ្សារមិនបង្អង់ដៃ កក្រើកអ៊ីអន ដោយមានការចូលរួមពីតារា ចម្រៀង េថណា...