ជយោ! សម្តេច​ហ៊ុនសែន បាន​បញ្ជារ​អោយ​អភិបាល​ខេត្តកំពត​ទៅដកហូត​ចេញនូវផ្លាកសញ្ញា​អត់ច្បាប់​ចេញអោយ​បានមុន​ម៉ោង ១១ ថ្ងៃនេះ

ក្រោយពីមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាលើបណ្តាញសង្គមជុំវិញការផ្តល់ឈ្មោះ «រមណីយដ្ឋានឋានសួគ៌បូកគោ» ទៅជា «រមណីយដ្ឋានសុខាឋានសួគ៌» ពេលនេះសម្តេចអគៈមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារមួយបញ្ជារអោយអភិបាលខេត្តកំពតទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញអោយបានមុនម៉ោង ១១ ថ្ងៃនេះ។ សូមអានសារទាំងមូល៖ សូមអរគុណបងប្អូនជនរួមជាតិ ដែលបានអោយខ្ញុំដឹងពីការដូរឈ្មោះរមណីយដ្ឋានភ្នំបូកគោទៅជាឈ្មោះផ្សេង ដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹង និងមិនបានអនុញ្ញាត។ ខ្ញុំបានបញ្ជារអោយអភិបាលខេត្តកំពតទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញអោយបានមុនម៉ោង ១១ ថ្ងៃនេះ។ តំបន់ប្រវត្តិសាស្ត្រ ត្រូវតែរក្សាឈ្មោះដើមជាដាច់ខាត៕ ការប្តូរឈ្មោះនេះពុំមានពលរដ្ឋខ្មែរណាម្នាក់ពេញចិត្តនោះឡើង។ បន្ទាប់ពីសម្រេចបានបង្ហោះនូវសារ ក៏មានមតិគាំទ្រសម្តេចយ៉ាងច្រើន ភាគច្រើនជាមតិអរគុណនូវចំណាត់ការមួយនេះ។

ឱកាសការងារជាជាងសំណង់អោយ លោកឧកញ៉ាហុងពីវ ប្រាក់ខែចាប់ពី 250$ ឡើងទៅ

ពីមុន លោកឧកញ៉ាហុងពីវត្រូវការជាងសំណង់ ១៣០០នាក់ ឥឡូវត្រូវការជាងសំណង់ ១២០០ នាក់បន្ថែមទៀត ដូចជា ជាងរៀបឥដ្ឋ ការ៉ូ ផ្នែកពុម្ព ជាងជ្រី លាបថ្នាំ និងជាងពិដាន។ ប្រាក់ខែចាប់ពី 250$ ឡើងទៅ មិនតែប៉ុណ្ណោះថែមទាំងមានអាហារ បីពេល កន្លែងស្នាក់នៅ និងបោកគក់សំលៀកបំពាក់ជូនទៀត។ សូមប្រញាប់មកចុះឈ្មោះជាបន្ទាន់នៅ បុរីពិភពថ្មី ឈូកវ៉ា I ដែលមានទីតាំងនៅជិត សាលាសង្កាត់គោករកា...

សាលា​រាជធានី​ភ្នំពេញ ធ្វើតាម​សំណូមពរ​ប្រជាជន​ ឯកភាព​ពន្យាការ​ចាប់ផ្តើមការដ្ឋានស្ពាន​ជ្រោយចង្វាទី១..

បន្ទាប់ពីទទួលបានសំណូមពរពីបងប្អូន សាលារាជធានីបានពិភាក្សា និងស្នើសុំក្រសួង ក៏ដូចជាភាគីជប៉ុន ហើយម្ចាស់គម្រោងបានឯកភាពពន្យាការចាប់ផ្តើមការដ្ឋានរហូតដល់ដើមខែតុលា ២០១៧វិញ។ កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៥ Facebook រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះសេចក្តីជូនដំណឹង អំពីការផ្អាកដំណើរការស្ពាន​ជ្រោយចង្វាទី១ ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា នេះទៅ។ ស្របពេលពិធីបុណ្យភ្ជុំបិណ្ឌ បានចូលមកដល់ នឹងប្រារព្ធនៅ 19-21 ទើបមានមតិសំណូមពរជាច្រើនពីប្រជាជន៖ "តាមគំនិតខ្ញុំគួរតែចាំបុណ្យភ្ជុំចប់ចាំបិទ ចររាចរណ៍ច្រើនហើយបិទស្ពានទៀតច្បាស់ជាស្ទះពេញផ្លូវហើយ។ ម្យ៉ាងទៀតខុសគ្នាតែ1សប្តាហ៍សោះនឹង" "កំពុងតែដល់រដូវកាន់បិណ្ឌ...

សម្តេច ហ៊ុន សែន ឧបត្ថម្ភបេក្ខជន The Voice Kids វគ្គផ្តាច់ព្រាត់ ម្នាក់ 3000$

មុននេះបន្តិចសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ប៊ុន រ៉ានី បានឧបត្ថម្ភបេក្ខជន The Voice Kids ទាំង ៦នាក់ដែលឈានដល់វគ្គផ្តាច់ព្រាត់ ក្នុងម្នាក់ចំនួន 3000$ បន្ថែមពីលើប្រាក់រង្វាន់របស់កម្មវិធី។ នេះជាដំណឹងដ៏ត្រេកអរបំផុតសម្រាប់ប្អួនៗទាំងអស់។ សូមបញ្ជាក់ថា បេក្ខជនចំណាត់ថ្នាក់លេខមួយនឹងទទួលបានអាហាររូបករណ៌ គិតជាទឹកប្រាក់សរុប...

ភ្លៀងមួយមេដ៏ធំនៅភ្នំពេញ បន្សល់នូវរូបភាពដ៏ចាប់អារម្មណ៌លើ Facebook

ចាប់ពីម៉ោង ១០:០០ ព្រឹក ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៧ នេះ មានភ្លៀងមួយមេដ៏ធំនៅភ្នំពេញ បណ្តាសង្កាត់ ខណ្ឌ មួយចំនួនក្នុងរាជធានីភ្នំពេញបានទទួលបរិមាណទឹកភ្លៀងប្រមាណ ៩០ មីល្លីម៉ែត្រ ។ ភ្លៀងមួយមេដ៏ធំនេះ​បានធ្វើអោយ ផ្លូវមួយចំនួនធំនៅរាជធានីភ្នំពេញ លេចលងដោយជំនន់ទឹកភ្លៀង។ សូមទស្សនារូបភាពនានានៅថ្ងៃនេះ៖ ...

ជីវប្រវត្តិបិតាស្ថាបត្យករកម្ពុជា វណ្ណ ម៉ូលីវណ្ណ

វណ្ណ ម៉ូលីវណ្ណ Vann Molyvann (កើតថ្ងៃទី 23 វិច្ឆិកា ឆ្នាំ ១៩២៦- ស្លាប់នៅថ្ងៃទី 28 កញ្ញា ឆ្នាំ ២០១៧) គាត់ត្រូវគេអោយងារជា បិតាស្ថាបត្យករកម្ពុជា។ កើតនៅរាមខេត្តកំពតនៅឆ្នាំ 1926  លោក វណ្ណម៉ូលីវណ្ណ បានទទួលអាហារូបករណ៍ទៅបន្តការសិក្សានៅប៉ារីស ប្រទេសបារាំងក្នុងឆ្នាំ 1946 ។  បន្ទាប់ពីរៀនច្បាប់បានមួយឆ្នាំ...

ទីក្រុងបាងកក ត្រូវលិចលងដោយជំនន់ទឹកភ្លៀង

កាលពីម្សិលមិញ ទីក្រុងបាងកកបានប្រឈមមុខជាមួយភ្លៀងមួយមេដ៏ធំ ដែលពុំធ្លាប់កើតមាននៅទីក្រុងបាងកក ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ។ ភ្លៀងបានចាប់ផ្តើមធ្លាក់តាំងពីថ្ងៃសុក្រ ពេញមួយថ្ងៃរហូតដល់ថ្ងៃសៅរ៌។ នេះជាកំណត់ត្រាថ្មីមួយរបស់សង្កាត់ Phra Nakhon របស់ទីក្រុងបាងកក ដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំងបែបនេះ។ សូមទស្សនារូបភាពនៃការជនលិចនេះ៖ មកដល់ពេលនេះ ទឹកនៅមិនទាន់ស្រក់អស់នៅឡើយទេ ផ្លូវ Asoke, Din Daeng, និង  Ratchadapisek ត្រូវបានលិចលង់យ៉ាងខ្លាំង។ ...

អត្ថបទចុងក្រោយ

ប្រញាប់កក់ទុកមុន ស្មាតហ្វូន Huawei P20 Pro ទាន់តម្លៃពិសេសត្រឹមតែ ៨៥៩ដុល្លារ ថែមកាដូកប់

ភ្នំពេញ៖ ទីបំផុត មិនបាច់រងចាំទៀតទេ អតិថិជនអាចកម្ម៉ង់ កំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាពិសេសហាងដែលមានស្លាកសញ្ញា និង បុគ្គលិកលក់ Huawei ចាប់ពីពេលនេះតទៅ តម្លៃត្រឹមតែ ៨៥៩ដុល្លារ លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖ “អតិថិជនដែល កក់ទុកមុន ជាមួយនឹងកំពូលស្មាតហ្វូន...

មានស្មាតហ្វូន Huawei P20 Pro ដូចមានកាមេរ៉ាអាជីពក្នុងដៃ

នេះគឺម៉ាស៊ីនថតជាដំបូងរបស់ខ្ញុំ មានកាមេរ៉ា1/1,7អ៊ីង ប្រើហ្វីល ដែលបានទិញកាលពីឆ្នាំ 2011 ម៉ាករីខូ GRDIV។ ម៉ាស៊ីនថតមួយនេះ មានសមាសភាពពន្លឺខ្លាំងស្រាប់ ហើយដើរតួជាម៉ាស៊ីនបម្រុងSLRរបស់ខ្ញុំ ទៅណាមកណាជាមួយខ្ញុំគ្រប់កន្លែង និងផ្តិតបានរូបថតដែលខ្ញុំចូលចិត្តយ៉ាងច្រើនផងដែរ។ នៅពេលដែល Huawei P20 Pro បញ្ចេញលក្ខណៈពិសេសដ៏ច្បាស់លាស់ បានធ្វើឲ្យខ្ញុំមាន ការភ្ញាក់ផ្អើលជាខ្លាំង នូវសមាសភាគពន្លឺដែលស្ថិតនៅក្នុងទូរស័ព្ទដ៏ស្តើងមួយនេះម៉េចបាន? ចាប់តាំងពីមានការប្រើប្រាស់សមាសភាពពន្លឺដ៏ខ្លាំងនេះ តើការថតរូបលើទូរស័ព្ទទៅថ្ងៃខាង មុខមានសមត្ថភាពកម្រិតណា? ជាមួយនឹងការរំពឹងទុក ខ្ញុំបានយក...

តើតារាល្បីៗណាខ្លះដែលកំពុងប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា4គ្រាប់ Huawei Y9 2018 កម្លាំងថ្មយក្ស?

ភ្នំពេញ៖ Huawei Y9 2018 គឺជាកំពូលស្មាតហ្វូនកាមេរ៉ាភ្លោះមុខក្រោយ មានកម្លាំងថាមពលថ្មធំមហិមារហូតដល់ទៅ ៤០០០ អំពែម៉ោង។ ដោយសារសមត្ថភាពខ្លាំង គុណភាពល្អ តម្លៃល្អ ស្មាតហ្វូនស៊េរីថ្មីរបស់ Huawei មួយនេះបានឆក់យកបេះដូងតារាល្បីៗឲ្យងាកមកប្រើប្រាស់ Huawei Y9 2018 សឹងគ្រប់គ្នា។ ខាងក្រោមនេះ គឺជាតារាល្បីៗដែលកំពុងប្រើប្រាស់ស្មាតហ្វូន Huawei Y9 2018៖ ពិធីការីពូកែវោហាស័ព្ទ អ្នកនាង...