ព័ត៌មានប្រចាំថ្ងៃ ៖
អាការះ​ឈឺ​ឆ្អឹង​ខ្នង​អាច​ការ​ពារ​បាន​
ផ្សាយក្នុងផ្នែក សុខភាព និងស្នេហា ដោយ Admin កាលពី 2 ឆ្នាំមុន បើកមើល 935 ដង

មាន​មូល​ហេតុ​ជា​ច្រើន​បណ្តាល​ឲ្យ​មាន​អាការះ​ឈឺ​ឆ្អឹង​ខ្នង​ដូច​ជា​សាច់​ដុំ​កង​ខ្នង​ចុះ​ខ្សោយ​ គន្លាក់​ឆ្អឹង​កង​ខ្នង​មិន​ត្រង់​ជួរ​ ការ​ភ្ងាត់​ ឬ​ការ​ធា្លក់​ចេញ​នៃ​គន្លាក់​ឆ្អឹង​ ហើយ​មូល​ហេតុ​ជា​ទូទៅ​ដែល​យើង​ច្រើន​ជួប​ប្រទះ​ជាង​គេ​នោះ​គឺ​ការ​ប្រើ​ប្រាស់​សាច់​ដុំ​ខ្នង​មិន​បាន​ត្រឹម​ត្រូវ​នៅ​ក្នុង​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​។

​ខាង​ក្រោម​នេះ​ គឺ​​ជា​គន្លឹះ​ខ្លះៗ​ដែល​ជួប​អ្ន​ក​ឲ្យ​ជៀស​ផុត​ពី​អាការះ​ឈឺ​ឆ្អឹង​ខ្នង​:

- កុំអោនលើ​របស់​ធ្ងន់​ដោយ​មិន​បាន​បន្ទន់​ជង្គង់។​ សូម​បន្ទន់​ជង្គង់​ ហើយ​រក្សា​ដង​ខ្លួន​របស់​អ្នក​ឲ្យ​នៅ​ត្រង់​ជា​និច្ច​តាម​តែ​អាច​ធ្វើ​ទៅ​បាន​បន្ទា​ប់មក​ចាប់​លើក​របស់​ទាំង​នោះ​ឡើង​ ហើយ​ឪប​វា​ផ្អឹប​ជាប់​នឹង​ដើម​ទ្រូង​។

- ប្រសិន​បើ​អ្នក​ត្រូវ​បន្លាស់​ទី​របស់​អ្វី​មួយ​ដែល​ធ្ងន់​ហើយ​មិន​អាច​លើក​រួច​ សូម​អ្នក​អូស​ ឬ​ទាញ​របស់​នោះ​ប្រសើរ​ជាង​ការ​រុញ​ច្រាន​របស់​នោះ។​

- ប្រសិន​បើ​អ្នក​ត្រូវ​អង្គុយ​លើ​កៅអី​ធ្វើការ​រយះយួ​រ​ សូម​បែង​ចែក​ពេល​វេលា​ខ្លះ​ ដើម្បី​សំរូល​ឥរិយា​បទ​ និង​ធ្វើ​លំហាត់​ប្រាណ​បន្តិច​បន្តូច​។

- ពាក់​ស្បែក​ជើង​ដែល​មាន​កែង​ទាប​ ( កំរាស់​ប្រហែល​ 2.54 ស.ម)

- ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ដើម្បី​ទប់​ស្កាត់​អាការះ​ឈឺ​ឆ្អឹង​ខ្នង​ព្រោះ​ថា​ការ​រស់​នៅ​ដោយ​ខ្វះ​លំហាត់​ប្រាណ​ គឺ​ជា​ដើម​ហេតុ​នៃ​អាការះ​ឈឺ​ឆ្អឹង​ខ្នង​។

- គេង​នៅ​លើគ្រែ​ពូក​ និង​ខ្នើយ​កើយ​ ដែល​ទន់​ ព្រោះ​​វា​អាច​បត់​បែន​បាន​ទៅ​តាម​ទំរង់​ដង​ខ្លួន​របស់​អ្នក​ និង​ដើម្បី​រក្សា​ឲ្យ​ទំរ​ង់​ឆ្អឹង​បាន​ត្រង់​​ មិ​ន​កោង​ខ្លាំង​៕

បញ្ចេញយោបល់របស់អ្នកចំពោះអត្ថបទនេះ
អត្ថបទសំខាន់ៗដទៃទៀត
រូបិយប័ណ្ណ​អត្រា​
ប្រាក់រៀល
បាត ថៃឡង់
ដុល្លារ អូស្ត្រាលី
យុរ៉ូ អឺរ៉ុប
ផោន អង់គ្លេស
ដុង វៀតណាម
o​C
រាជធានីភ្នំពេញ
ទាបបំផុតoC
ខ្ពស់បំផុតoC