ព័ត៌មានប្រចាំថ្ងៃ ៖
របៀប​ចំអិ​ន​ប្រហិត​លឿន ​ហើយ​ឆ្ងាញ់​
ផ្សាយក្នុងផ្នែក ម្ហូបអាហារឆ្ងាញ់ៗ ដោយ Admin កាលពី 2 ឆ្នាំមុន បើកមើល 2,047 ដង

តោះ​ទៅសា​ក​ល្បង​រៀន​ធ្វើ​ប្រហិត​ឲ្យ​លឿន ​ហើយ​ឆ្ងាញ់​ជា​មួយ ​Khmerstation​ ទាំង​អស់​គ្នា​ណា។​ អាហារ​ដែល​ជា​បន្សំ​រវាង​សាច់​គោ ​សាច់​កូន​គោ ​និង​សាច់​ដទៃទៀ​ត ​នឹង​ផ្តល់​ដល់សមាជិ​កគ្រួសារ​លោក​អ្នក​នូវ​រស​ជាតិ​ដ៏ពិសេស​​ និង​គួរ​ឱ្យ​ចាប់​អារម្មណ៍​។​

+ គ្រឿង​ផ្សំ

-          កំទេចនំបុ័ង ½​ ពែង

-          ទឹកដោះគោ ¼ ពែង

-          ស៊ុតមាន់ 1 គ្រាប់ធំ

-          ម្រេចស្ងួត ¼ ស្លាបព្រាកាហ្វេ

-          ប្រេងអូលីវ 2 ស្លាបព្រាកាហ្វេ

-          ម្សៅខ្ទឹមស ½ ស្លាបព្រាកាហ្វេ

-          បន្លែដែលមានរសជាតិ ½ ទៅ 2 ស្លាបព្រាកាហ្វេ

-          ជីវ៉ាន់ស៊ុយបារាំងស្ងួត ½ ស្លាបព្រាកាហ្វេ          

-          ជីក្រហម ½ ស្លាបព្រាកាហ្វេ

-          ជីកំប៉ុងស្ងួត ¼ ស្លាបព្រាកាហ្វេ

-          ជីស/ ជីស្ងួត 1/4 ស្លាបព្រាកាហ្វេ

-          សាច់កូនគោ 450 ក្រាម

-          សាច់គោ 450 ក្រាម

-          អំបិល ½ ស្លាបព្រាកាហ្វេ

-          ម្រេចខ្មៅស្រស់ ½ ស្លាបព្រាកាហ្វេ

-          ហ្វ្រូម៉ា Parmigiano-Reggiano1/3 ស្លាបព្រាកាហ្វេ

-          ទឹកជ្រលក់ ប៉េងប៉ោះស្ងោរ 6 ពែង

+ វិធីចំអិន

-          រៀបសាច់គោ និងសាច់កូនគោ ក្នុងចានដែកធំមួយ

-          រោយកំទេចនំបុ័ងទៅក្នុងចានដែក បន្ទាប់មកបន្ថែមទឹកដោះគោ

-          ដាក់​ស៊ុត​ វាយ​ឱ្យ​ស្វិត​ជា​មួយ​ម្សៅ​ខ្ទឹម​ស ​រួច​ចាក់​ប្រេង​អូល៉ី​វចូល ​និង​រោយ​បន្ថែម​ទៀត​នូវ​ម្ទេស។​ បន្ទាប់​មក​ទៀត ​ដាក់​វា​ឱ្យ​ម៉ាស៊ីន​ក្រឡុក ​កូវឹ​ក​វា​ឱ្យសព្វ

-          ត្រលប់​មក​កាន់​ចាន​ដែក​សាច់​វិញ ​រោយ​អំបិល​លើសា​ច់ ​រួច​រោយ​ម្រេច​ បន្ទាប់​មក​ឆ្កឹះ​ត្រលប់​ជាមួយនឹងហ្វ្រូម៉ា បន្ទាប់មកទៀត ច្របល់វានៅក្នុងចានដែកជាមួយស្លាបព្រា រួចរោយម្រេចស្រស់ពីលើ។

-          ប្រើក្រដាសអាលុយមីញ៉ូមសម្រាប់ដុត និងលាបប្រេងពីលើបន្តិច

-          យកសាច់ និងរបាំងការពារឱ្យសមាជិកគ្រួសារ ដើម្បីជាឧបករណ៍ការពារពេលសាច់ខ្ទាត និងដាក់សាច់លើថាសដុត

-          ដុតរហូតសាច់ឡើងពណ៌ក្រហមត្នោត

-          បន្ទាប់មកចាប់សាច់ដាក់លើចាន និងទឹកជ្រលក់នៅកូនចាន ជាការស្រេច

លោកអ្នកក៏អាចចុចជាមួយនឹងហ្វ្រម៉ាតាមចំណូលចិត្ត៕

បញ្ចេញយោបល់របស់អ្នកចំពោះអត្ថបទនេះ
អត្ថបទសំខាន់ៗដទៃទៀត
រូបិយប័ណ្ណ​អត្រា​
ប្រាក់រៀល
បាត ថៃឡង់
ដុល្លារ អូស្ត្រាលី
យុរ៉ូ អឺរ៉ុប
ផោន អង់គ្លេស
ដុង វៀតណាម
o​C
រាជធានីភ្នំពេញ
ទាបបំផុតoC
ខ្ពស់បំផុតoC