ព័ត៌មានប្រចាំថ្ងៃ ៖
កុលាប​កូន​កាត់​ដែល​ស៊ីច​ស៊ី​បំផុត​របស់​កូរ៉េ
ផ្សាយក្នុងផ្នែក សង្គម និងសិល្បៈ ដោយ កាលពី 2 ឆ្នាំមុន បើកមើល 4,109 ដង

ដូច​ប្រិយ​មិត្ត khmersation ដឹង​ច្បាស់​ហើយ​ថា តារា​មួយ​ៗ មាន​​រូប​​សម្រស់​​ស្រស់​​ស្អាត សង្ហា ជា​ពិសេស​គឺ​ស៊ីច​ស៊ី​តែ​ម្តង លោក​អ្នក​​ពិត​ជា​ចង់​ដឹង​ពី​ជីវិតពិត និង​ព័ត៌មាន​អំពី​ពួកគេ​ជា​មិន​ខាន ដូច្នេះយើង​ខ្ញុំ​​សូម​លើក​យក​នូវ​ជីវិត​ក្រៅ​ឆាក ក៏​​ដូច​​ជា​​ព័ត៌មាន​ថ្មីៗ របស់​តារា​កូរ៉េ ដែល​មាន​​រូបរាង​ស្អាត និង​ស៊ីចស៊ី​បំផុត មក​ជំរាប​ជូនដូច​ខាង​ក្រោម​៖

1. Yun Jin Kim

Yun Jin Kim កើតនៅឆ្នាំ 1973។ នាងតែតែធ្វើដំណើរ​ទៅមកជាញឹកញាប់រវាងប្រទេសកូរ៉េ និងសហរដ្ឋអារមេរិក ដើម្បី​ចូល​រួម​សម្តែងខ្សែភាពយន្ត។ Kim Yoon Jinមានសញ្ជាតិកូរ៉េ ប៉ុន្តែ​នាងមាន​សិទ្ធិស្នាក់នៅបណ្តោះអាសន្ននៅសហរដ្ឋអាមេរិក។

2. Lee Yoo Jin

Lee Yoo Jin មាន​​ម្តាយ​​ជា​​ជន​​ជាតិ​​កូរ៉េ​ កាត់​​អាមេរិក និង​ឪពុក​ជា​ជន​ជាតិ​អេស្បាញ  ដូច្នេះ ធ្វើ​ឲ្យ​សម្រស់​របស់​នាង​កាន់​តែ​ស្រស់​ស្អាត ជាមួយ​នឹង​កម្ពស់ 176 សង់ទីម៉ែត្រ ដែល​ជួយ​ឲ្យ​នាង​បាន​ក្លាយ​ជា​តារា​ម៉ូដែល បន្ទាប់​ធ្វើ​​ជា​តារា​សម្តែង។

3. Han Ye Seul

ឈ្មោះ​ពិត​នៃ​តារា​សម្តែង​ក្នុង​រឿង  “ Strange couple “ រូប​នេះ គឺ  Leslie Kim។ មុន​ពេល​ក្លាយ​ជា​តារា​សម្តែង​នាង​ជា​តារា​បង្ហាញ​ម៉ូត។ នាង​​កើត​​​នៅ​ប្រទេស​កូរ៉េ ប៉ុន្តែ​នាង​បាន​រស់​នៅ និងធំឡើង​នៅ​រដ្ឋ Los Angeles  សហរដ្ឋអាមេរិក នាង​បាន​បោះ​បង់​សញ្ជាតិ​ជា​ប្រជាពលរដ្ឋ​អាមេរិក ហើយ​ត្រលប់​មក​កាន់​ប្រទេស​កូរ៉េ​វិញ ដើម្បី​អភិវិឌ្ឍ​វិជ្ជា​ជីវៈ​ខ្សែ​ភាពយន្ត​។ ទោះ​ជា​យ៉ាង​ណា ជុំវិញ​ជីវិត​របស់​ Han Ye Seul គឺ​ពោរ​ពេញ​ដោយ​រឿង​​អាស្រូវ ប៉ុន្តែ​នាង​ត្រូវ​បាន​គេ​ជ្រើស​ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​តួ​សម្តែង​ជា​ច្រើន។

4. Jessica (SNSD)

Jessica គឺ​ជា​តារា​ចម្រៀង កូរ៉​កាត់​អាមេរិក​។ រហស្ស​នាម​របស់​នាង​គឺ “ Ice Queen “ ។ “ Ice Queen “ បាន​កើត​នៅ​ទីក្រុង​សាន់ប្រាន់​ស៊ីស្កូ រដ្ឋកាលីហ្វរញ៉ា និង​រស់​នៅ​អាមេរិក​ជា​ច្រើន​ឆ្នាំ​​នឹង​ត្រលប់​​មក​រស់​នៅ​​ប្រទេស​​​កូរ៉េ​​​នៅ​​​អាយុ 11 ឆ្នាំ។ បន្ទាប់​ពី​ចួល​រួម​ការ​ប្រកួត​​​ជ្រើស​រើស​របស់​ក្រុមហ៊ុន SM Town,  Jessica​ក៏​បាន​ក្លាយ​ជា អ្នក​ហាត់​ការ​របស់​ក្រុមហ៊ុន​នេះ។ នាង ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក 9 នាក់​នៃ​ក្រុម SNSD។ Jessica ជា​បង​ស្រី​បង្កើត​របស់​ Krystal Jung ដែល​ថ្មី​នេះ​ៗ ជា​សមាជិក​ស្រី​ម្នាក់​ក្នុង​ក្រុម ​F(x)​។

5.Tiffany (SNSD)

សមាជិក​ក្រុម SNSD ម្នាក់​ទៀត​ ដែល​មាន​ឈាមជ័រ​ជា​កូន​កាត់​ពីរ​សាសន៍​កូរ៉េ​ អាមេរិក​នោះ ​គឺ ​Tiffany  ។ ឈ្មោះ​ពិត​របស់​នាង គឺ Stephanie Hwang  បាន​កើត​នៅឆ្នាំ 1989 ។

6. G.Na

កំពូល​តារា​ចម្រៀង​ស្រី​ម្នាក់​នេះ មាន​ឈ្មោះ​ពិត​ថា Choi G.Na។ នាង​​បាន​កើត​នៅ​ប្រទេស​​កាណាដា ជា​ជន​ជាតិ​កូរ៉េ សញ្ជាតិ​កាណាដា។ បន្ទាប់​ពី​ចេញ​មីនី​អាល់​ប៊ុម Draw G's First Breath នៅឆ្នាំ 2010 មក G.Na ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​លើ​ការ​បង្ហាញ​សំឡេង​ដ៏​ខ្លាំង និង​ភា​ពស៊ីច​ស៊ី។

7.Grace Park

Grace Park ជា​តារា​ដ៏​ល្បី​របស់​កូរ៉េ​។ នាង​ក៏​ជា​តារា​ឯក​ទូរទស្សន៍ ក្នុង​កម្មវិធី Battlestar Gallactica ជំនាន់​ទី​ពីរ​​របស់​កូរ៉េ​ផង​ដែរ ។​ រូបរាងដ៏ស៊ីចស៊ីមិន​ត្រឹម​តែ​ដុត​អារម្មណ៍​របស់​ប្រុសឲ្យរោល​រាល​ប៉ុណ្ណោះ​ទេ Grace Park បាន​ធ្វើ​ឲ្យ​ការ​សម្តែង​របស់​នាង​កាន់​តែ​ស៊ីច​ស៊ី​ថែម​ទៀត​ នៅក្នុងរឿង​ជា​ច្រើនដូចជា​ Edgemont, West 32nd.....

8.Moon Bloodgood

Moon Bloodgood ជា​តារា​បង្ហាញ​ម៉ូត និង​សម្តែង នៅ​ក្នុង​រឿង  Eight Below  និង Pathfinder ។ នាង​បាន​កើត​នៅ​រដ្ឋ​កាលី​ហ្វ័រ​ញ៉ា ជា​​កូន​កាត់ អៀរ៉ង់ ។ នៅ​ពេល​ដែល​នាង​បាន​អាយុ​ 3​ ឆ្នាំ​ម្តាយ​​ឪពុក​​របស់​នាង​​បាន​លែង​លះ​គ្នា ។ នាង​ធំ​ឡើង​ក្រោម​ការ​ចិញ្ចឹម​បី​បាច់​របស់​ម្តាយ​នាង​។ នាង​ក៏​ជា​តារា​ឯកទូរទស្សន៍​ NBC តាំង​ពី​ឆ្នាំ 2007។

9.Jamie Chung

Jamie Chungកើត​នៅ​សាន់​ប្រាន់​ស៊ីស្កូ រដ្ឋ​កាលីហ្វ័រញ៉ា ប៉ុន្តែ​ឈាម​ជ័រ​ជា​ជន​ជាតិ​កូរ៉េ។ Jamie Jung បាន​លេច​ធ្លោ​ខ្លាំង នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ដូច​ជា រឿង  Days of our Lives, Samurai Girl និងDragonball Evolution (Dragon Ball) ...

10.Jessica Gomes

Jessica Gomes ជា​តារា​ម៉ូដែល​របស់​កូរ៉េ។ ម្តាយ​របស់​នាង​ជា​ជន​ជាតិ​ចិន​សឹង្ហបុរី ឪពុកជា​ជាតិ​ព័រ​ទុយ​ហ្គាល៕

 

បញ្ចេញយោបល់របស់អ្នកចំពោះអត្ថបទនេះ
អត្ថបទសំខាន់ៗដទៃទៀត
រូបិយប័ណ្ណ​អត្រា​
ប្រាក់រៀល
បាត ថៃឡង់
ដុល្លារ អូស្ត្រាលី
យុរ៉ូ អឺរ៉ុប
ផោន អង់គ្លេស
ដុង វៀតណាម
o​C
រាជធានីភ្នំពេញ
ទាបបំផុតoC
ខ្ពស់បំផុតoC